(ស្វាយរៀង)៖ រថយន្តកូរ៉េមួយគ្រឿង កំពុងបើកដឹកកម្មករតាមផ្ទះ ដើម្បីទៅធ្វើការនៅរោងចក្រ ស្រាប់តែបុកជាមួយរថយន្ត របស់ជនជាតិថៃ ដែលមកតាំងពិព័រណ៌ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកព្រលឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជារបាយការណ៍បឋម បានបណ្តាលឲ្យកម្មកររបួសជាង១០នាក់។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យរថយន្តដឹកកម្មករ ក្រឡាប់ ហើយជះកម្មករ មកដីរបួសធ្ងន់ស្រាល ជាង១០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ខណ:ជនជាតិថៃមិនមានរបួសនោះទេ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ និងយករថយន្តទាំង២ រក្សាទុកជាបណ្តាះអាសន្នរង់ចាំការដោះស្រាយបន្តទៀត៕