Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទំព័រហ្វេសប៊ុកផ្លូវការរបស់ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ត្រូវបានជនអនាមិក Hack យកទៅគ្រប់គ្រង

06-04-2025 10:47

(ភ្នំពេញ)៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ដែលមានឈ្មោះថា «តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល» ត្រូវបាន Hack យកទៅគ្រប់គ្រងហើយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះ។

នៅពេលនេះ គ្រប់ការងារបច្ចេកទេស នៃតុលាការកំពូល កំពុងធ្វើការ ដើម្បីដណ្ដើមយកមកវិញ ខណៈដែលជនអនាមិក បានលួចដូរឈ្មោះទៅជា «Julie Booth Enszer»

គ្រាដែលទំព័រហ្វេសប៊ុកត្រូត្រូវជនអនាមិក យកទៅគ្រប់គ្រងនេះ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល សូមអំពាវនាវដល់ជនរួមជាតិកុំឱ្យមានការភាន់ច្រឡំ ក្នុងករណីដែលមានព័ត៌មានណាមួយ បង្ហោះលើផេកផកនេះ អំឡុងពេលត្រូវបានលួចយកទៅគ្រប់គ្រង៕