Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី ៣១ ខែតុលា ស្លាប់៦នាក់ និង១៨នាក់របួស

01-11-2016 06:55

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់១២នាក និងរបួសស្រាល៦នាក់ ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដសរុបចំនួន២២គ្រឿង រួមមានម៉ូតូចំនួន១៣គ្រឿង, រថយន្ដធុនតូច៣គ្រឿង, រថយន្ដធុនធំ៥គ្រឿង គោយន្ដ១គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន ៧លើក, បត់គ្រោះថ្នាក់ ១លើក, មិនប្រកាន់ស្ដាំ១លើក, ប្រជែង៣លើក និងមិនគោរពសិទ្ធិ២លើក៕