(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ៣១ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៩នាក់ មុខសញ្ញាប្រើប្រាស់៤នាក់ ដកហូតថ្នាំ មេតំហ្វេតាមីន (ice) ២.៨៨ក្រាម និង២០កញ្ចប់តូច មេតំហ្វេតាមីន(wy) ៥.៧៨ក្រាម។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលរាជធានីភ្នំពេញ បង្រ្កាប២ករណី ឃាត់ខ្លួន៣នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តបាត់ដំបង បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តក្រចេះ បង្ក្រាប២ករណី (ដីកា) ឃាត់ខ្លួន២នាក់, នគរបាលខេត្ត ត្បូងឃ្មុំ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់ និងនគរបាលខេត្តតាកែវ បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់៕