ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត រាជធានីភ្នំពេញ ចូលរួមកម្មវិធីពិព័រណ៍ ទេពកោសល្យ និងស្នាដៃនិស្សិត លើកទី៨ របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (Video inside)
05-04-2025 15:33
(ភ្នំពេញ)៖ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារ និងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) រាជធានីភ្នំពេញ បានចូលរួមកម្មវិធីពិព័រណ៍ ទេពកោសល្យ និងស្នាដៃនិស្សិត លើកទី៨ ក្រោមប្រធានបទ «មរតកទាំង៥» ឆ្នាំ២០២៥ របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ក្នុងកម្មវិធីនេះ និស្សិតអាហារូបករណ៍ អ.ម.ត បានឈ្វេងយល់ និងពង្រឹងចំណេះដឹងពីសិល្បៈវប្បធម៌ជាតិ ទាំងរូបី និងអរូបី ព្រមទាំងបានចូលរួមផ្សព្វផ្សាយ អភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ ជូនដល់សាធារណជនបានយល់ដឹងពីទម្រង់សិល្បៈដ៏សម្បូរបែប ក្នុងគោលបំណងរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ជាតិ ឱ្យបានថ្កុំថ្កើនសម្រាប់កូនចៅជំនាន់ក្រោយ៕