Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក ត្រូវបានតែងតាំងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បន្ថែមលើមុខងារបច្ចុប្បន្ន

03-04-2025 17:35

(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី ​សម្តេចតេជោ ហ៊ុន សែន បានចេញព្រះរាជក្រឹត្យតែងតាំងឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក ជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែល Fresh News ទទួលបាននាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា​ ឧត្តមនាវីឯក ទៀ សុខា ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងទឹក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥៕