មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ជួបសំណេះសំណាល និងចែកគ្រឿងឧបភោគ បរិភោគជូនកម្លាំង និងនិវត្តន៍ជនទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (Video inside)
03-04-2025 17:11
(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំពិធីសំណេះសំណាលនិងចែកសម្ភារជាគ្រឿងឧបភោគ បរិភោគជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងពូៗបងៗជានិវត្តន៍ជនទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថ បានផ្តាំផ្ញើការសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវត្រៀមចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខាងមុខ៕