ប្រធានក្រុមប្រឹក្សាស្រុកអង្គរបូរី និងក្រុមការងារ ចុះសួរសុខទុក្ខក្រុមគ្រួសារលោកស្រី វ៉ែន ហៃ ដែលមានកូនប្រុសអាយុ៤ខែមានជំងឺ
03-04-2025 14:43
(តាកែវ)៖ លោក មុត សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការចូលរួមពីលោកស្រី ឡុង សុជា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ស្រុក លោកស្រី ឃុន ចន្ទណា ប្រធានគ.ក.ស.ក.ស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំគោកធ្លក មេភូមិ អនុភូមិ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខក្រុមគ្រួសារលោកស្រី វ៉ែន ហៃ អាយុ២៥ឆ្នាំ ដែលមានកូនប្រុសឈ្មោះ ហន ហ៊ អាយុ៤ខែ កំពុងមានជំងឺ ស្ថិតនៅភូមិព្រែកដា ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។
ក្នុងឱកាសចុះសាកសួរសុខទុក្ខនេះដែរ លោក ឈឹម ធី ក៏បានពាំនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុកផងដែរ។
មន្ត្រីមូលដ្ឋាន តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ច ទៅដល់មន្ត្រីក្រោមឱវាទ និងប្រជាជន ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ច ក្នុងគ្រាដែលជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងនោះដែរ ក្រុមការងារបាននាំយកនូវថវិកាចំនួន ៤២ម៉ឺនរៀល ផ្ដល់ជូនលោកស្រី វ៉ែន ហៃ៕