(ភ្នំពេញ)៖ ក្រុមហ៊ុន HGB Auto Co., Ltd ដែលជាតំណាងចែកចាយ ផ្ដាច់មុខរថយន្ត Mazda ថ្នាក់ជាតិមួយ នៅក្នុងប្រទេសកម្ពុជា បានប្រកាសចេញលក់ ជាផ្លូវការនូវរថយន្តថ្មី ម៉ាក Mazda CX-3។

ការប្រកាសលក់ជាផ្លូវការនូវរថយន្តម៉ូដែលថ្មីនេះ រៀបចំឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦។

MAZDA CX-3 ស៊េរីថ្មីនេះ ត្រូវបានរួមបញ្ចូលទាំងអស់ ជាមួយបចេ្ចកវិទ្យាដ៏ពេញលេញនៃ SKY ACTIVE និងការរចនា KODO  ។

សំរាប់ម៉ូដដែលថ្មីស្រទ្បាងនេះ ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ដោយរួមបញ្ចូលជាមួយនិង បច្ចេកវិទ្យា Sky-Active ដែលទំនើប និងចុងក្រោយរបស់ Mazda។

លើសពីនេះទៅទៀត  Mazda CX-3 បានបំពាក់ប្រព័ន្ធសុវត្ថិភាពពិសេស ដូចជា (Anti-Lock Brake System), EBD (Electronic Brake Force Distribution), DSC (Dynamic Stability Control) and ESP (Electronic Stability Program), i-Stop ដែលជាលក្ខណៈពិសេស ក្នុងការការពារសុវត្ថិភាព សំរាប់អ្នកដំណើរ។

បច្ចេកវិទ្យារបស់ SKYACTIVE ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំង ក្នុងការវាយចូលទីផ្សារ នៃវិស័យរថយន្ត ដែលត្រូវបានទទួល ការកោតសរសើរ ចំពោះភាពរហ័សទាន់ចិត្តជាមួយ នឹងការបើកបររថយន្ត ចំណាយសាំងតិច លក្ខណៈពិសេសនៃសិល្បៈរចនាដែលមាន តំលៃសមរម្យ និងមានការទាក់ទាញជាខ្លាំងសំរាប់អ្នកបើកបរ និង អ្នកដំណើរ។

Mazda CX-3 ទទួលបានចំណាត់ថ្នាក់មួយ នៃការផ្ដល់ពានរង្វាន់ពីបណ្ដា ប្រទេសផ្សេងៗខុសពីគ្នារួមបញ្ចូលទាំងការ ជាប់ចំណាត់ថ្នាក់ ជារថយន្ដប្រចាំឆ្នាំ២០១៦។ ទន្ទឹមនឹងនោះដែរ CX-3 ក៏ទទួលបាននូវចំណាត់ថ្នាក់កំពូល ពីការវាយតំលៃដ៏តឹងរឹងនិងសុក្រិតបំផុត ទៅលើគុណភាព នៃភាពរឹងមាំពីអាមេរិក និងអ៊ឺរ៉ុប៕