(ភ្នំពេញ)៖ កម្ពុជា និងវៀតណាម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ បានចុះហត្ថលេខាសម្របសម្រួល និងជំរុញពាណិជ្ជកម្មជាមួយគ្នា ដោយបានសម្រេចមិនយកពន្ធលើទំនិញជាច្រើនមុខសម្រាប់ឆ្នាំ២០១៦-២០១៧នេះ។ ក្នុងនោះកម្ពុជា ទទួលបានការអនុគ្រោះពន្ធពីភាគវៀតណាម លើមុខទំនិញចំនួន ៣៩បន្ទាត់ពន្ធ រីឯវៀតណាមវិញ ទទួលបានការអនុគ្រោះពន្ធចំនួន ២៩បន្ទាត់ពន្ធ។
ទំនិញដែលវៀតណាម អនុញ្ញាតឲ្យកម្ពុជា នាំចូលដោយមិនគិតពន្ធនោះ រួមមានអង្ករចំនួន ៣០០ពាន់តោន និងសន្លឹកថ្នាំជក់ស្ងួតចំនួន ៣ពាន់តោន។
សូមបញ្ជាក់ថា ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា និងលោក ត្រាន ទួនអាញ (Tran Tuan Anh) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម។
ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ក៏បានអំពាវនាវដល់ផលិតករ ឬអ្នកនាំចេញថ្នាំជក់ស្ងួតមានបំណងនាំចេញសន្លឹកថ្នាំជក់ស្ងួត ទៅប្រទេសវៀតណាម ដោយរួចពន្ធ ឲ្យរួសរាន់ដាក់ពាក្យស្នើសុំនៅក្រសួងពាណិជ្ជកម្ម។ តែអ្នកប្រកបអាជីវកម្មទាំងនោះ ត្រូវតែជាអ្នកដែលបានចុះបញ្ជីក្នុងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងបានបំពេញការតព្វកិច្ចពន្ធដារឆ្នាំ២០១៦រួចរាល់។
ខាងក្រោមគឺជាកិច្ចព្រមព្រៀងលំអិត លើការសម្របសម្រួលពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅថ្មីៗនេះ នៅប្រទេសវៀតណាម ក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម៖