Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តបតាមការអពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោក យឹម ផេង​ និងលោកស្រី ពែក រតនៈ នាំយកថវិកាសរុបចំនួន ៤០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា

01-04-2025 16:01

(ភ្នំពេញ)៖ តបតាមការអពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១នៃកម្ពុជា និងជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោក យឹម ផេង និងលោកស្រី ពែក រតនៈ​ (ក្រុមហ៊ុន រស្មីរតនៈដឹកជញ្ជូន) បាននាំយកថវិកាចំនួន ៤០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា។

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ លោក យឹម ផេង​ និងលោកស្រី ពែក រតនៈ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញផ្ទាល់មកដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបរិច្ចាគថវិកាគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាបចំនួន ៤០លានរៀល។

មន្ទីរពេទ្យគន្ធបុប្ផា សូមគោរពថ្លែងអំណរគុណអស់ពីដួងចិត្តដល់លោក យឹម ផេង​ និងលោកស្រី ពែក រតនៈ ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមបរិច្ចាគដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា៕