Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉ារ យ៉ារិទ្ធិ៖ សូមប្រយ័ត្នជំនួយរបស់អាមេរិក ដែលប្រើពាក្យថា «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ» ចុងក្រោយក្លាយជាបំណុលដូចករណីអ៊ុយក្រែន

31-03-2025 20:02

(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានបង្ហាញការយល់ឃើញថា អាមេរិកតែងតែរិះគន់ជំនួយរបស់ចិន ថាជាជំនួយដែលមានបំណង ហើយជំនួយរបស់ខ្លួនគឺជាជំនួយ ដែលផ្ដោតលើ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ» តែប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះ ជំនួយរបស់អាមេរិកនោះ បានក្លាយទៅជាបំណុលរាប់ពានលានដុល្លារ ដែលអ៊ុយក្រែនត្រូវតែលក់រ៉ែកម្ររបស់ខ្លួន ដើម្បីសងទៅកាន់អាមេរិកភ្លាមៗ។ ការលើកឡើងរបស់ លោក ម៉ារ យ៉ារិទ្ធិ បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

គិតចាប់តាំងរុស្ស៉ីចូលធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អាមេរិកផ្តល់ជំនួយយោធាប្រមាណ ៦៥,៩០០លានដុល្លារ។ នៅពេលនេះ និងផ្ទុយពីរដ្ឋបាលអាមេរិក ដឹកនាំដោយលោក បៃដិន, លោក ដូណាល់ ត្រាំ ឯណេះវិញបានទាមទារឱ្យអ៊ុយក្រែនសងនូវធនធានរ៉ែកម្រ ដែលមានតម្លែ៥០០ពាន់លានដុល្លារមកឱ្យអាមេរិកវិញ តាមរយៈកិច្ចព្រមព្រៀងរ៉ែកម្រ។ ជុំវិញបញ្ហានេះ អ៊ុយក្រែន បានសូមឱ្យអាមេរិក មានការធានាឱ្យបានច្បាស់លាស់អំពីសុវត្ថិភាព នៃបូរណភាពទឹកដីរបស់ខ្លួន ប៉ុន្តែអាមេរិក ដឹកនាំដោយ លោក ដូណាល់ ត្រាំ មិនបានឆ្លើយតប និងសន្យាអ្វីមួយឱ្យអ៊ុយក្រែន មានភាពជឿជាក់នោះឡើយ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនា កិច្ចពិភាក្សាបន្តដូចតទៅ៖