(កំពត)៖ ដីឡូតិ៍សម្រាប់លក់ស្ថិតនៅទីតាំង គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ក្រុងកំពតថ្មី ក្បែរឆ្នេរសមុទ្រ ដែលជាតំបន់ដែល មានសក្តានុពលជាងគេ នាពេលអនាគត ហើយដីឡូតិ៍ក្នុងតំបន់នេះបច្ចុប្បន្ន កំពុងមានសន្ទុះនៃការលក់គួរឱ្យកត់សម្គាល់ ។
ក្រុមហ៊ុន Cambodia Angkor Real Estate ដែលមានបទពិសោធន៍លើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាជិត២ទសវត្សន៍ ជាភ្នាក់ងារឈរលក់នៃគម្រោងដីឡូតិ៍នេះ ។
ទន្ទឹមនឹងនោះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍ក៏ធ្លាប់បានថ្លែងផងដែរថា គម្រោងសាងសង់កំពង់ផែទេសចរណ៍គឺក្រោមគម្រោង កម្ចីថវិកា ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានទឹកប្រាក់ចំនួន១៨លានដុល្លារអាមេរិកដែល ចំណុចទីតាំងសាងសង់ផែ នេះស្ថិតនៅបឹងរូងមួយ ឃុំជុំគ្រៀល ស្រុកទឹកឈូ មានចម្ងាយ ៥គីឡូម៉ែត្រ ពីទីរួមខេត្ដ ដែលទីតាំងនេះបាន ភា្ជប់ទៅប្រព័ន្ធដឹកជញ្ជូនទេសចរណ៍ពី ប្រទេសនានាជាប់ជាមួយប្រទេសកម្ពុជា ដូចជា ខេត្ដហាទៀង ប្រទេស វៀតណាម និងកោះភាគខាងត្បូងនៃ ប្រទេសថៃដែលជាទីតាំងទេសចរណ៍សំខាន់នៅក្នុងតំបន់។ អនាគតយើងនឹងប្រែ ក្លាយខេត្ដកំពតពីខេត្តដែលភ្ញៀវឆ្លងកាត់ទៅជា ខេត្ដភ្ញៀវស្នាក់នៅ ពិសេសជាខេត្ដទាក់ទាញ ភ្ញៀវទេសចរមួយដែលគេគិតថា ត្រូវ ទាមទារមានការបើកច្រករបៀងឱ្យបានច្រើនថែមទៀត។
លោករដ្ឋមន្ត្រីបន្តថា អនាគតខេត្ដកំពតពីខេត្ដអត់ឆ្នេរខ្សាច់ឱ្យទៅជាខេត្ដមានឆ្នេរខ្សាច់សម្រាប់ភ្ញៀវទេសចរណ៏លេង កម្សាន្ដ។
ក្រុមហ៊ុនវិនិយោគិនអន្តរជាតិ ដែលមានឈ្មោះថា Pallas Group ដែលជាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ នឹងចាប់ផ្ដើមសាងសង់ គម្រោងអភិវឌ្ឍន៍តម្លៃជាង ២៣.២ ពាន់លានដុល្លារអាមេរិក នៅក្នុងខេត្តកំពត ដែលគម្រោងនេះគ្រោងចាប់ផ្ដើមនៅខែមីនា ឆ្នាំ២០១៧ខាងមុខនេះ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។
គម្រោងអភិវឌ្ឍន៍ដ៏ធំនេះ មានឈ្មោះថា French Riviera Marina ដែលនឹងត្រូវបានអភិវឌ្ឍ នៅក្នុងខេត្តកំពត និងខេត្តកែបផងដែរ ហើុយគម្រោងអភិវឌ្ឍន៍ដ៏ធំនេះ ចែកជាពីរផ្នែក មួយគឺគម្រោងនៅក្នុងកំពត ក្រុមហ៊ុន នឹងធ្វើការវិនិយោគលើផ្ទៃដីចំនួន៤,១៥៨ ហិកតាហើយមួយទៀត គម្រោង ក្នុងខេត្តកែប ដែលនឹងវិនិយោគលើផ្ទៃដីចំនួន១៤៤ ហិកតា។
គម្រោងអភិវឌ្ឍន៍នេះ រួមមានការសាងសង់ជា តំបន់រស់នៅ តំបន់ធុរកិច្ច តំបន់ទេសចរណ៍ អគារលំហែកាយ ដូចជាស្ទូឌីយោ ខ្សែភាពយន្ត និងមជ្ឈមណ្ឌលជិះសេះជាដើម។
លើសពីនេះ គម្រោង French Riviera Marina នៅខេត្តកំពត នឹងផ្តល់ជូននូវតំបន់ឧទ្យាននៅតាមសមុទ្រដ៏មានសុវត្ថិភាព ដែលក្នុងនោះរួមមាន សណ្ឋាគារ ភូមិគ្រឹះ ផ្ទះល្វែង ឧទ្យានសំរាប់លេងទឹក ឆ្នេរសមុទ្រសិប្បនិម្មិត និងឆ្នេរសមុទ្រឯកជន ទីលានវាយកូនហ្គោល កំពង់ផែសំរាប់លំហែកម្សាន្ត ឧទ្យានសំរាប់លេងកម្សាន្ត ហាងលក់សំលៀកបំពាក់ និងកន្លែងជាច្រើនទៀត ។ ជាពិសេស គម្រោងនេះក៏នឹងមានសាលារៀន និងមជ្ឈមណ្ឌលកីឡា ហើយតំបន់នេះ នឹងត្រូវតភ្ជាប់គ្នាទៅវិញទៅមកដោយព្រែក និងរថយន្តខ្សែកាប។
តាមរយៈគម្រោងនេះ នឹងផ្ដល់ការងារជាង ៥ម៉ឺនកន្លែងក្នុងអំឡុងពេលសាងសង់ ហើយនៅពេលសាងសង់រួចរាលននឹងផ្ដល់ការងារដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ។
គួរបញ្ជាក់ផងដែរថា នៅពេលដែល គម្រោងនេះ ត្រូវបានបញ្ចប់នឹង ដាក់ឲ្យដំណើរការជាផ្លូវការ វានឹងក្លាយទៅជា គោលដៅជាអន្តរជាតិ សម្រាប់ការរស់នៅ សម្រាប់ការធ្វើធុរកិច្ច ទេសចរណ៍ និងការផលិតខ្សែភាពយន្ត ហើយក្រុមហ៊ុន Pallas Group ក៏មានគម្រោងវិនិយោគនៅក្នុងខេត្តសៀមរាបផងដែរ៕