លោក ហ៊ុន ម៉ានី តំណាងក្រុមគ្រួសារនៃសព សូមថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិ ដែលបានចូលរួមសាររំលែកទុក្ខចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន
30-03-2025 23:11
(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី តំណាងក្រុមគ្រួសារនៃសព សូមថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិ ដែលបានចូលរួមសាររំលែកទុក្ខចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។
តាមរយៈបណ្តាញសង្គមផ្លូវការរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានរៀបរាប់យ៉ាងដូច្នេះថា «តាមរយៈលិខិតចូលរួមរំលែកទុក្ខខាងលើ ក្នុងនាមក្រុមគ្រួសារនៃសព ខ្ញុំសូមថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិ ដែលបានចែករំលែកសាររំលែកទុក្ខ សម្រាប់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាអ៊ំប្រុសបង្កើតរបស់ខ្ញុំ។ សារជាថ្មីក្នុងនាមក្រុមគ្រួសារ ខ្ញុំសូមអរគុណសម្រាប់សាររំលែកទុក្ខ»។