(ភ្នំពេញ)៖ នាថ្ងៃអាទិត្យ ០២កើត​ ខែចែត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ ព្រមទាំង លោកជំទាវ បានអញ្ជើញចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី និង គោរពវិញ្ញាណក្ខន្ធ ឧបាសិកា អ៊ុក ហែម ត្រូវម្ដាយក្មេករបស់ ឧកញ៉ាបណ្ឌិត ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ០១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២៖១៥នាទីរសៀល ក្នុងជន្មាយុ ៨៧ វស្សាដោយជរាពាធ។

យើងខ្ញុំសូមឧទ្ទិសកុសល និងបួងសួងដល់វិញ្ញាណក្ខន្ធ ឧបាសិកា អ៊ុក ហែម សូមចាប់កំណើតថ្មីក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។