(ភ្នំពេញ)៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ បានប្រទានព្រះរាជសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ចំពោះមរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាបងប្រុសច្បងរបស់សម្តេច ដែលបានទទួលអនិច្ចកម្ម នាម៉ោង២៖២៧នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
នៅក្នុងសាលិខិតរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ បានបញ្ជាក់យ៉ាងដូចនេះថា «ខ្ញុំមានសេចក្តីក្រៀមក្រំក្រៃលែង ដោយបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម ហ៊ុន សាន ដែលត្រូវជាបងប្រុសបង្កើតជាទីគោរពស្រឡាញ់របស់សម្តេច»។
ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដោយស្មោះអស់ពីដួងចិត្តចំពោះសម្តេច និងក្រុមគ្រួសាររបស់សម្តេច ចំពោះការបាត់បង់ដោយផ្ទាល់នេះ។ មនោសញ្ចេតនារបស់យើង ស្ថិតនៅជាមួយ សម្តេច ក្នុងពេល វេលាកាន់ទុក្ខនេះ៕