Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍ ស្តីពីគ្រោះមហន្តរាយ រញ្ជួយដីនៅមីយ៉ាន់ម៉ា និងថៃ

30-03-2025 09:32

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីគ្រោះមហន្តរាយ រញ្ជួយដីនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងព្រះរាជាណាចក្រថៃ

តាមរយៈសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេស បានអះអាងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានការរន្ធត់ចិត្តជាខ្លាំង ដែលបានទទួលដំណឹងពីការស្លាប់ និងរបួសជាច្រើននាក់ ដែលបណ្តាលមកពីគ្រោះរញ្ជួយដី ដែលបានវាយប្រហារលើប្រទេស មីយ៉ាន់ម៉ា និងថៃ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា និងថៃ ក្នុងគ្រានៃទុក្ខសោកដ៏ក្រៀមក្រំនេះ និងសូមសម្តែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ រាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅជាមួយ ក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឱ្យអ្នករបួសទាំងឡាយបានឆាប់ជាសះស្បើយ។

តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា និងថៃ រាជរដ្ឋាភិបាលកម្ពុជាកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់លើសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជាដែលអាចមានគ្រោះថ្នាក់នៅក្នុងគ្រោះ មហន្តរាយនេះ។

បើតាមអ្នកនាំពាក្យ, មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថា មានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីនេះទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ៕