(កំពត)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្តកំពត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ តាមដីការបស់សាលាដំបូងខេត្តកំពត ដែលចោទពីបទប្រើប្រាស់ អាវុធខុសច្បាប់។
មន្ដ្រីនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យនេះ ធ្វើឡើងដោយយោងតាមដីកា របស់ចៅក្រម ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១១ ដែលប្រព្រឹត្តនៅ ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុង-ខេត្តកំពត ដោយចៅក្រម លោកស្រី អ៊ុ ឆវ័ន្ត។ ជនសង្ស័យ ដែលឃាត់ខ្លួនឈ្មោះ អ៊ឺង ហ៊ូង អាយុ៣៦ឆ្នាំ រស់នៅភូមិកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ដ៕