អ្នកនាំពាក្យក្រសួងការងារ៖ គិតត្រឹមម៉ោង៣រសៀលនេះ ពុំទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ចថា មានពលករខ្មែររងគ្រោះនៅឡើយទេ, សូមសាធារណជនកុំមានការភាន់ច្រឡំ
29-03-2025 16:30
(ភ្នំពេញ)៖ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានច្រានចោលចំពោះការផ្សព្វផ្សាយតាមបណ្ដាញសង្គមថា មានករណីពលករខ្មែរម្នាក់បានស្លាប់នៅទីតាំងរលំបាក់អគារដោយសារគ្រោះរញ្ជួយដី នៅទីក្រុងបាងកក ប្រទេសថៃ។
អ្នកនាំពាក្យរូបនេះបានអះអាងថា «គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី២៩ មីនា ២០២៥នេះ ពុំទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច ថាមានពលករខ្មែររងគ្រោះនៅឡើយទេ។ សូមសាធារណជន កុំជឿ និងកុំចែកចាយបន្ដពីបណ្ដាញសង្គមទាំងនោះ»៕