(កណ្តាល)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដែលទ្រុឌទ្រោម និងមានសភាពខូចខាតខ្លាំង ដោយមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលំណងពិនិត្យវឌ្ឍនភាពការងារ និងជំរុញការសាងសង់ឱ្យរួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុននេះ ដើម្បីសម្រួលការងារធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

នាឱកាសនោះលោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានជួបសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរមូលដ្ឋាន និងបានផ្តាំផ្ញើមេត្តាប្រើប្រាស់សមិទ្ធផលមួយនេះ ឱ្យបានត្រឹមត្រូវ និងរួមគ្នាថែរក្សា ការពារ ឱ្យបានគង់វង្សយូរអង្វែងផងដែរ៕