(កំពង់ឆ្នាំង)៖ លោក កែវ ពៅ ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៣០ និងព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានជួសជុល និងថែទាំផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង ដែលមានប្រវែងជាង៩០គីឡូម៉ែត្រ។
នៅក្នុងដំណើរចុះពិនិត្យការដ្ឋានជួសជុលផ្លូវ លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ បានឲ្យដឹងថា ក្រុមការងារជួសជុល និងថែទាំផ្លូវថ្នល់ ខេត្តកំពង់ឆ្នាំង ចែកចេញជា៧ក្រុម ក្នុងនោះលើផ្លូវជាតិលេខ៥ មាន៦ក្រុម និងមួយក្រុមជួសជុលផ្លូវគ្រួសក្រហម។
លោក កែវ ពៅ បន្តថា ក្រុមការងាររបស់មន្ទីរផ្ដោតសំខាន់ជួយជុល និងលុបសំបុកមាន់ក្រោយទឹកភ្លៀងហូរផ្ទុះការខូចខាត ដែលអាចបង្កធំឡើងៗ ហើយវិធានការបន្ទាន់គឺសម្រួលដល់ការធ្វើដំណើរនិងវិធាការ ការពារទាន់ពេលវេលា៕