(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់អគ្គនាយកក្រុមហ៊ុន អេស ប៊ី អិល (ខេមបូឌា) SBL (CAMBODIA) CO.,LTD ពាក់ព័ន្ធករណីចេញសែកស្អុយ។
ការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ០៩៦អ.យ.ឍ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ របស់លោក
លឹម ប៊ុនហេង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។
ជនត្រូវចោទឈ្មោះ ជុំ សុខា កើតឆ្នាំ១៩៦១ ជនជាតិខ្មែរ មុខរបរ អគ្គនាយកក្រុមហ៊ុន អេស ប៊ី អិល (ខេមបូឌា) SBL (CAMBODIA) CO.,LTD ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១១ផ្លូវ៤៣២ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយចាប់ខ្លួនសមត្ថកិច្ច បញ្ជូនជនត្រូវចោទទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕