Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថាន៖ រហូតទល់ពេលនេះ គុណភាពខ្យល់នៅកម្ពុជាមិនទាន់មានហានិភ័យដល់សុខភាពលរដ្ឋទេ, សូមតាមដានព័ត៌មានគុណភាពខ្យល់នៅកម្ពុជាតាមកម្មវិធីទូរស័ព្ទដៃឈ្មោះ CGS SPA

28-03-2025 19:33

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន តាមរយៈសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ អាកាសធាតុមានការប្រែប្រួល ផ្ទៃមេឃមានសភាពអ័ព្ទអួ ធ្វើឱ្យជនឆ្លៀតឱកាសមួយចំនួនយកព័ត៌មានពីប្រភព មិនច្បាស់លាស់ និងពីប្រភពដែលមិនមានឧបករណ៍តាមដានក្នុងប្រទេសមកធ្វើការបកស្រាយផ្ទុយពីការពិត។

ក្រសួងបរិស្ថាន សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្រសួងមានស្ថានីយ និងឧបករណ៍ចល័ត ពិនិត្យ តាមដានគុណភាពខ្យល់ទូទាំងប្រទេស ហើយក្រសួងតែងតែផ្សាយជូនដំណឹងដល់សារធាណជន តាមប្រព័ន្ធ ផ្សព្វផ្សាយសង្គម តាមគេហទំព័ររបស់ក្រសួង និងកម្មវិធីទូរស័ព្ទដៃ (App) គុណភាពខ្យល់របស់ ក្រសួងបរិស្ថាន ដែលមានឈ្មោះ CGS SPA។

ក្រសួងបរិស្ថាន សូមបញ្ជាក់ថា «រហូតមកទល់ពេលនេះគុណភាពខ្យល់នៅកម្ពុជាមិនទាន់មាន ហានិភ័យដល់សុខភាពសាធារណជននៅឡើយ ទោះជាយ៉ាងណាក៏ដោយក្រសួងបរិស្ថាន សូមអំពាវនាវដល់សាធារណជន តាមដានគុណភាពខ្យល់នៅកម្ពុជា តាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន និងតាមកម្មវិធី ទូរស័ព្ទដៃ (App) គុណភាពខ្យល់ឈ្មោះ CGS SPA ដែលមានការផ្សាយផ្ទាល់ពីគុណភាពខ្យល់ជារៀងរាល់ថ្ងៃ ព្រមទាំងអនុវត្តតាមគោលការណ៍ការពារសុខភាព តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងករណីដែល គុណភាពខ្យល់អាចបង្កហានិភ័យដល់សុខភាព»៕