(កំពត)៖ លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ បានដឹកនាំថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពត មានលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង និងលោកនាយការិយាល័យ ចុះទៅសួរសុខទុក្ខលោក ស៊ាង លី សមាជិកក្រុមប្រឹក្សាខេត្ត (អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត) និងភរិយា លោកស្រីឧត្តមសេនីយ៍ត្រី សេង សេរីរដ្ឋា ស្នងការរងទទួលផែនយេនឌ័រ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលមានជំងឺរ៉ាំរ៉ៃ ប្រចាំកាយសម្រាកព្យាបាលនៅផ្ទះ។
ការចុះសួរសុខទុក្ខនេះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បាននាំយកអំណោយជាថវិកា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៥០០,០០០រៀល និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ៥០០,០០០រៀលផងដែរ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំ ហើយចាត់អោយលោកនាំយកថវិកាទាំងនេះ មកប្រគល់ជូន ដើម្បីកាត់បន្ថយការចំណាយបានមួយកម្រិតផងដែរ៕