(ភ្នំពេញ)៖ សង្រ្កាន្តតិចណូ រយៈពេល​២ថ្ងៃ នាថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមីនា នឹងមានកម្មវិធីវប្បធម៌ជាច្រើននឹងប្រព្រឹត្តធ្វើ ដូចជា កម្មវិធីក្រុងពលី និងបួងសួង កម្មវិធីលើកទង់ កម្មវិធីស្រង់ព្រះ កម្មវិធីពូនភ្នំខ្សាច់ និងរាប់បាត្រ ហើយជាពិសេស​គឺ​កម្មវិធី​ដង្ហែក្បួនទេវតា​ឆ្នាំថ្មី។

ជាមួយ​គ្នា​ក្នុង​សង្រ្កាន្ត​តិចណូ ក៏​មានបង្កើតជា​តំបន់វប្បធម៌ ដោយ​មានជាការ​លេងល្បែង​ប្រជាប្រិយខ្មែរ ដូចជា​ចោលឈូង បោះអង្គុញ វាយក្អម ទាញព្រ័ត្រជាដើម ហើយ​ក្នុងបរិវេណនោះ ក៏​មាន​រៀបចំជាឆាកតន្រ្តីតូច ក្នុងការ​សម្តែង​​របាំបុរាណ របាំប្រជាប្រិយ និងការ​ប្រគំតន្រ្តីស្គរដៃ រាំលេង​តាមចង្វាក់ប្រពៃណី ពីក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា។