(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Wen wei អគ្គលេខាធិការងសមាគមន៍វប្បធម៌ទេសចរណ៍រដ្ឋធានីប៉េកាំង និងសហការី នៅទីស្តីការក្រសួងទេសចរណ៍។

ជំនួបនេះ ក្នុងគោលបំណងពិភាក្សាទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិជំរុញលើ ការផ្លាស់ប្តូរបទពិសោធក្នុងការអភិវឌ្ឍវិស័យទេសចរណ៍រវាងកម្ពុជា និងទីក្រុងប៉េកាំង និងការបង្កើតផលិតផលទេសចវប្បធម៌ច្នៃប្រឌិតដល់ការបង្កើតមជ្ឈមណ្ឌល AR/VR នូវប្រវត្តិប្រាសាទអង្គរវត្ត ការបង្កើតនូវភូមិវប្បធម៌អរូបីកម្ពុជា-ចិន ដោយបង្កើតការធ្វើផលិតផលអរូបីធ្វើដោយដៃ របស់ប្រទេសចិនមកធ្វើការដាក់តាំង ព្រមទាំងការបើកឡើងវិញនៅ Smile of Angkor Show សៀមរាប និងការពង្រីកនូវការលក់សំបុត្រ Smile of Angkor Show តាមប្រព័ន្ធOnline ពិសេសជាងនេះទៀតគឺ ការរៀបចំ Concert ខ្នាតយក្សរបស់តារាចម្រៀងចិនលោក Jay Chou នៅប្រទេសកម្ពុជា៕