(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងពីការបិទចរាចរណ៍យានយន្ដគ្រប់ប្រភេទបណ្ដោះអាសន្នហាមធ្វើដំណើរឆ្លងកាត់ តិរវិថីស្ទឹងសែន (ផ្លូវសួនដងស្ទឹងសែន) ចាប់ពីចំណុចរូបសំណាកចង្រិត រហូតដល់ខាងមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់កំពង់ធំ ដើម្បីឲ្យសាធារណៈជនធ្វើដំណើរដោយថ្មើជើង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទី ដល់ម៉ោង២៣៖០០នាទី ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្ដកំពង់ធំ»។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត៖