(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់១៣ និងរបួសស្រាល៥នាក់ ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដសរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្ដធុនតូច៤គ្រឿង រថយន្ដធុនធំ៣គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៣លើក បត់គ្រោះថ្នាក់ ១លើក, មិនប្រកាន់ស្ដាំ៣លើក ប្រជែង២លើក និងកត្តាយានយន្ដ១លើក៕