(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ៣០ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៤ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ១០នាក់ មុខសញ្ញាប្រើប្រាស់៧នាក់ ដកហូតថ្នាំ មេតំហ្វេតាមីន(ice) ៧០.៨១ក្រាម ៣កញ្ចប់ធំ និង១៣កញ្ចប់តូច មេតំហ្វេតាមីន(wy) ១៤៤គ្រាប់។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, នគរបាលខេត្ត កំពង់ឆ្នាំង បង្រ្កាប១ករណី ឃាត់ខ្លួន១២នាក់, នគរបាលខេត្តព្រះវិហារ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕