(សៀមរាប)៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ យុវជនចំនួន៤៨០នាក់ មកពី១០ភូមិ ក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានស្ម័គ្រ ចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។ នៅក្នុងពិធីនោះមានវត្តមានលោក ស្រី យូរ៉ា អនុប្រធាន ក្រុមការងារខេត្ត ចុះជួយឃុំកណ្តែក ជាគណៈអធិបតី ។
តំណាងយុវជនទាំង៤៨០នាក់ បានប្តេជ្ញាចិត្ត ចំពោះ គណអធិបតីថា៖ តាមរយៈបងៗជាសមាជិកចាស់ៗ និងបទភ្លេងគោរពទង់បក្ស បានឲ្យយើងខ្ញុំដឹងថា គណបក្ស ប្រជាជនកម្ពុជា បានចាប់បដិសន្ធិ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។ ពិតមែនថា យើងខ្ញុំទាំងអស់គ្នា មានអាយុតិចជាង អាយុគណបក្ស តែតាមរយៈបងៗ និងឯកសារនានា យើងខ្ញុំបានដឹងអំពីគុណបំណាច់ របស់គណបក្ស ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ជាក់ស្តែងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេស និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ដែលជារបបមួយដ៏សែនកាចសាហាវយង់ឃ្នង ដែរបានជម្លៀស ប្រជាជនទៅទីជនបទ បង្ខំឲ្យធ្វើការធ្ងន់ធ្ងរទាំងយប់ទាំងថ្ងៃ លុបបំបាត់ផ្សារ សាលារៀន វត្តអារាម ទំនៀមទំលាប់។ល។ ដោយយើងខ្ញុំទាំងអស់គ្នា បានឃើញ ពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំឲ្យមានការអភិវឌ្ឍន៍ និងរីកចំរើន គ្រប់វិស័យ នៅក្នុងប្រទេស ហេតុដូចនេះហើយ យើងខ្ញុំទាំងអស់គ្នា ស្ម័គ្រចិត្តចូលរួម និងគាំទ្រគណបក្សប្រជាជនជារៀងរហូត។
លោក ស្រី យូរ៉ា បានថ្លែងនៅក្នុងពិធីនោះថា៖ ក្នុងមានលោកជា អនុប្រធាន ក្រុមការងារខេត្ត ចុះជួយឃុំកណ្តែក ពិតជារីកយ៉ាងខ្លាំង ពេលដែលបានឃើញ ប្អូនៗ ស្ន័គ្រចិត្តចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ប្អូនៗយុវជនគឺជាទំពាំងស្នងឬស្សី ដែលមានភារៈកិច្ចបន្តវេន ក្នុងការដឹងនាំ ប្រទេសបន្តទៅថ្ងៃអនាគត់។ លោកបាន ស្នើសុំអោយ ប្អូនៗទាំងអស់ត្រូវខិតខំរៀនសូត្រ ពង្រីកសម្ថភាពខ្លួនយើងឲ្យមានគុណភាព ជៀសអោយឆ្ងាយ ពីគ្រឿងញៀន ចូលរួមគោរព ច្បាប់ចរាចរណ៍ និងចូលរួមគោរព ច្បាប់នៅក្នុងប្រទេស។
លោក ស្រី យូរ៉ា ក៏បានរំលឹកពីអតីតកាលដែល លោកបានឆ្លងកាត់តាំងពីប្រទេសកម្ពុជា មានការរីកចំរើន ជាងប្រទេសជិតខាង តែដោយមានការដណ្តើមអំណាច បានធ្វើឲ្យប្រជាជនក្នុងប្រទេសកម្ពុជា ជួបនៅទុក្ខលំបាកជាបន្តបន្ទាប់ រហូតដល់ក្លាយទៅជាកន្លែង វាលពិឃាតយ៉ារង្គៀល។ ប្រទេសយើងបានឆ្លងកាត់មកដល់ ថ្ងៃនេះវាលំបាកណាស់ ហេតុនេះហើយ សូមក្មួយៗ ជួយគិតនិងពិចារណា និងការពារ សន្តិភាពអោយបាន មានតែសន្តិភាព ទើបមានសិទ្ធិ មនុស្ស។
នៅក្នុងពិធីនោះ លោក ស្រីយូរ៉ា ក៏បានចែកជូននៅអំណោយរបស់លោក ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប ជូនដល់ក្មួយៗទាំង៤៨០នាក់ ក្នុងម្នាក់ៗទទួលបានមួកមួយនិង ក្រម៉ាមួយ៕