កម្លាំងនគរបាលខេត្តកែប បង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែង ដកហូតមាន់៤ក្បាល ម៉ូតូ៨គ្រឿង
30-10-2016 19:33
(កែប)៖ កម្លាំងនគរបាលចម្រុះខេត្តកែប ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អីុង សំអុល ស្នងការនគរបាលខេត្តកែប ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឈន សុភាព ប្រធានអង្គភាពអន្តរាគមន៍ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពងទឹក បានបើកប្រតិបត្តិការបង្ក្រាបទីតាំងបើកជល់មាន់ មួយកន្លែង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិកោះសោម ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
មន្ដ្រីនគរបាល បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ នគរបាលជំនាញដកហូតបាន មាន់៤ក្បាល ម៉ូតូ៨គ្រឿង និងវត្ថុតាងមួយចំនួនទៀត រីឯក្រុមអ្នកញៀនល្បែង បានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នវត្ថុតាង ត្រូវបានយកទៅរក្សាទុក ដើម្បីចាត់បន្ដតាមនីតិវិធី៕