(សៀមរាប)៖ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ បានប្រកាសបើកជើងហោះហើរត្រង់ពី ខេត្តសៀមរាប ទៅរដ្ឋធានីហាណូយ របស់ខ្លួនឡើងវិញ ដោយប្រើប្រាស់យន្តហោះប្រភេទទំនើប ងាយស្រួលសម្រាប់ភ្ញៀវក្នុងធ្វើដំណើរទៅមក កម្ពុជា-វៀតណាម។
សេចក្ដីប្រកាសបានឱ្យដឹងថា ការបើកជើងហោះហើរឡើងវិញនេះ ក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់យន្តហោះប្រភេទ Airbus A321 ដែលប្រើរយៈហោះពី ខេត្តសៀមរាប ទៅដល់រដ្ឋធានីហាណូយ ត្រឹមតែ ១ម៉ោង៤០នាទី ប៉ុណ្ណោះ ងាយស្រួលសម្រាប់ភ្ញៀវទេសចរដែលចង់មកទស្សនាប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា និងទៅទស្សនាកម្សាន្ត ឆកសមុទ្រហាឡុង ប្រទេសវៀតណាម ផងដែរ។
ខាងក្រោម ជាសេចក្ដីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ អង្គរ អ៊ែរ ជុំវិញដំណឹងល្អនេះ៖