(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ និងបានធ្វើមាតុភូមិនិវត្តន៍ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីបំពេញទស្សនកិច្ចការងារប្រកបដោយជោគជ័យអស់រយៈពេល៣ថ្ងៃ។

ទស្សនកិច្ចនេះ បានផ្ដល់ថាមពលថ្មីបន្ថែមទៀត ដល់កិច្ចសហប្រតិបត្តិការការពារឧត្តម ប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង ក្នុងបរិបទពិភពលោកមានការប្រែប្រួល ស្មុគស្មាញ ពិបាក ប៉ាន់ស្មានទាំងភូមិសាស្ត្រនយោបាយ និងសង្គ្រាមពាណិជ្ជកម្ម ភាពផុយស្រួយនៃសន្តិភាព និងការគំរាម កំហែងឥតឈប់ឈរបង្កឡើងដោយក្រុមឧក្រិដ្ឋជនមានខ្សែបណ្តាញជាអន្តរជាតិ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានដែលបង្ហាញអំពីលទ្ធផល នៃដំណើរទស្សនកិច្ចនេះ៖