កិច្ចប្រជុំរវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ជាមួយថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តសៀមរាប
27-03-2025 14:50
(សៀមរាប)៖ នាព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំរវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា ជាមួយថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា ដើម្បីក្តាប់សភាពការណ៍ទូទៅ របាយការណ៍វឌ្ឍនភាពការងារ ជាពិសេសបញ្ហាប្រឈមនានា និងទិសដៅរបស់រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដែលទាក់ទងនឹងការទទួលខុសត្រូវលើវិស័យទាំង២ របស់គណៈកម្មការ។
កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមពីសំណាក់ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក លោកស្រី សមាជិក សមាជិកា គណៈកម្មការ ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ គណៈអភិបាលក្រុង-ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធនានាផងដែរ ៕