(កណ្ដាល)៖ ​​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធិពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីអាវុធហត្ថ នៅថ្ងៃទី​២៩ ខែតុលា ឆ្នាំ២០១៦ បានដង្ហែអង្គកឋិនទានទៅកាន់វត្ត​ទេពរង្សី ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្ដាល ហើយទទួលបានបច្ច័យចំនួន១៧៩លានរៀលសម្រាប់ប្រគេនព្រះសង្ឃ ដើម្បីទុកកសាងសម្មទ្ធិផលនានានៅក្នុងវត្ត។

ពិធីដង្ហែអង្គកឋិនទានត្រូវបានធ្វើឡើងប្រកបដោយភាពរីករាយ និង មានការទទួលស្វាគមន៍យ៉ាងច្រើនកុះករពីលោកយាយ លោកតា និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្ត។ នាយឧត្តមសេនីយ៍ សៅ សុខា បានបួងសួងបុណ្យកុសល កើតចេញពីការធ្វើបុណ្យកឋិនជួយដល់មន្រ្តីរាជការ កងរាជអាវុធហត្ថទាំងអស់ បានជួបសេចក្តីសុខ និងសូមឲ្យបុណ្យកុសលនេះ ជួយដល់ប្រទេសកម្ពុជា ជួបតែសុខសន្តិភាព និងមានការរអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ចនិរន្ត៕

​សូមជម្រាបជូនថា ព្រះចៅអធិការវត្តទេពរង្សី គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមូលមតិគ្នាជាឯកច្ឆន្ទ ប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស​៕