(ភ្នំពេញ)៖ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអង្គរបូរី ព្រមទាំងលោក លោកស្រី ជាអនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិ និងជាមន្ត្រីរាជការនៃគណៈវិស្វករកម្ពុជា សាលាខេត្តតាកែវ សាលាស្រុកអង្គរបូរី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានផ្តួចផ្តើមរៀបចំបុណ្យកឋិនទាន ដង្ហែទៅកាន់វត្តភ្នំបូរី ស្ថិតក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ និងប្រមូលបច្ច័យសម្រាប់កសាងព្រះវិហារថ្មី ក្នុងទឹកដីប្រវត្តិសាស្ត្រដែលបានកកើតឡើងនាសម័យនគរភ្នំ និងចេនឡានៃកម្ពុជា នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។
ក្នុងឱកាសវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃនោះ លោក សុខុម ភគវន្តមុនី បានថ្លែងសំណេះសំណាល និងសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានចិត្តសទ្ធាជ្រះថ្លា បានចូលរួមទាំងកំលាំងកាយ ចិត្ត និងបច្ច័យ ក្នុងពិធីបុណ្យកឋិនទាននាពេលនេះ ។
ជាមួយគ្នានេះលោកក៏បានប្រកាសបច្ច័យកឋិនទាន ដែលមានថវិកាសរុបបានចំនួន ១៧៦លានរៀលផងដែល៕