(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត រួមជាមួយសហការី និងគណ:កម្មាធិការបក្សភូមិ-ឃុំ និងក្រុមយុវជនឃុំ បានចុះជួយប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។
នៅឃុំគោកគង់កើត ស្រុកកញ្ជ្រៀច៖
* ឧបត្តម្ភប្រាក់ចលនាជូនសកម្មជន និងគណបក្សឃុំ និងយុវជនឃុំ។
* បានឧបត្តម្ភអ្នកសង្កេតការ និងអ្នកប្រចំាការ ។
* បានចុះតាមខ្នងផ្ទះនាំយកនូវមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ជូនស្រ្តីសម្រាល
កូន០៤នាក់ និងគ្រួសារសព០៤នាក់ហើយបន្ថែមពីលើមូលនិធិនេះ លោក ចាន់ វ៉ាន់ធឿន ក៌បាននាំយកនូវអំណោយ របស់នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកស្រី ចែកជូនរួមមាន៖ ថវិកា និងសម្ភារៈដូចជា៖ ប៊ីចេង, កន្សែងពោះគោ, ប្រេងកូឡា និងប្រេងការពារសត្វល្អិតខាំ និងបានចុះសាកសួរ សុខទុក្ខប្រជាពលរដ្ឋនៅតាមភូមិទាំង១២។
* បាននាំយកនូវអំណោយរបស់លោក ចាន់ វ៉ាន់ធឿន និងលោកស្រី រួមជាមួយក្រុមការងារ មានដូចជា៖ អង្ករ, មី, ទឹកស៊ីអ៊ីវ, ទឹកត្រី, ស្ករស-ប៊ីចេងត្រីខកំប៉ុង-ប្រេងកូឡា ស័ង្កសី, ដែកគោល និងថវិកាមួយចំនួនចុះចែកជូនតាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំងចំនួន១១ខ្នង។
* ចុះពិនិត្យស្លាកគណបក្សមួយផ្ទាំងធំ ដែលបានធ្វើដំឡើងថ្មីអស់៕