(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៤ក​រណី ឃាត់ខ្លួនជនសង្ស័យ៣៨នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៥ករណី ឃាត់ខ្លួន១៨នាក់
* ⁠ករណីប្រេីប្រាស់៦ករណី ឃាត់ខ្លួន១៥នាក់
* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន៥នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២២៥១ករណី ឃាត់ខ្លួន៥៨២១នាក់ (ស្រី៤៧៤នាក់)៕