Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរម៉ូតូ សូមពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩ ខែតុលា ស្លាប់៣នាក់ និង២៥នាក់របួស

30-10-2016 08:15

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់១៨ និងរបួសស្រាល១៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដសរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង, រថយន្ដធុនតូច៤គ្រឿង, រថយន្ដធុនធំ៣គ្រឿង និងកង់១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន២លើក, ស្រវឹង១លើក, មិនគោរពសិទ្ធិ១លើក, មិនប្រកាន់ស្ដាំ២លើក, បត់គ្រោះថ្នាក់១លើក, ប្រជែង១លើក និងកត្តាយានយន្ដ១លើក៕