(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១៣ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ២៧នាក់ និង មុខសញ្ញាប្រើប្រាស់៥នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៨៨.៨២ក្រាម និង៦៥កញ្ចប់តូច។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលរាជធានីភ្នំពេញ បង្រ្កាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តបាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពត បង្ក្រាប៤ករណី ឃាត់ខ្លួន១២នាក់, នគរបាលខេត្តកំពង់ចាម បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកោះកុង បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់ និងនគរបាលខេត្តតាកែវ បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់៕