Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហួត ហាក់ បើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដើម្បីពង្រីកការផ្សព្វផ្សាយសក្ដានុពលកម្ពុជា

25-03-2025 20:20

(ភ្នំពេញ)៖ លោក ហួត ហាក់ ប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សមាជិក សមាជិកាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) រួមទាំងវិស័យឯកជនមួយចំនួនទៀត នៅសណ្ឋាគាររ៉ូវូត រាជធានីភ្នំពេញ។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សាបន្ត និងតាមដានវឌ្ឍនភាពការងារលើរបៀបវារៈមួយចំនួនស្តីពី ការរៀបចំផែនការសកម្មភាព យុទ្ធសាស្ត្រ និងថវិកា ក្នុងគោលដៅពង្រឹង និងពង្រីកវិសាលភាពផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍កម្ពុជាឲ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារពិភពលោក ពោលគឺដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យមានកំណើនជាលំដាប់៕