Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អាណត្តិទី៦ លើកទី២

25-03-2025 17:08

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អាណត្តិទី៦ លើកទី២។

កិច្ចប្រជុំនេះ រៀបចំធ្វើឡើង ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅតំបន់រមណីយដ្ឋានអង្គរ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕