Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរ និងសិស្សានុសិស្សរួមគ្នា សម្អាតបរិស្ថានតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភណ្ឌ័ភាព ក្នុងមូលដ្ឋានខេត្ដក្រចេះ

25-03-2025 14:38

(ក្រចេះ)៖ អាជ្ញាធរស្រុកចិត្របុរី លោកគ្រូ អ្នកគ្រូសិស្សានុសិស្សរួមគ្នា សម្អាតបរិស្ថានតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភណ្ឌ័ភាពក្នុងមូលដ្ឋាន។

សកម្មភាព នៃការចូលរួមសំអាត បរិស្ថានអមនៅតាមដងផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី អាជ្ញាធរឃុំដា សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ នៃអនុវិទ្យាល័យអញ្ចាញ រួមទាំងប្រជាពលរដ្ឋប្រមាណជាង៤០០នាក់។

សកម្មភាពនេះ ត្រូវបានបែងចែកគ្នា សមាជិកជាពីគោលដៅចាប់ផ្តើមពីរដ្ឋបាលឃុំដារ ទៅដល់ផ្លូវបំបែករមណីយដ្ឋានកោះសុក្រម ក្នុងភូមិដារ និងគោលដៅទី២ ចាប់ផ្តើមពីរដ្ឋបាលឃុំដារ ទៅដល់ផ្លូវបត់វាលអណ្ដាស ក្នុងភូមិខ្សាដែលមានចម្ងាយប្រមាណ៩ គីឡូម៉ែត្រ។

លោក ឈាង វត មេឃុំដារ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមទាំងសងខាង តាមបណ្តោយដងផ្លូវជាតិលេខ៧ នៅក្នុងឃុំដារ ចងទង់ជាតិនៅមុខផ្ទះឲ្យបានគ្រប់ៗគ្នា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ និងដើម្បីសោភណ្ឌ័ភាពផងដែរ។

ដោយឡែកលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានថ្លែងថា ការចូលរួមសម្អាតបរិស្ថាននៅថ្ងៃនេះ គឺក្នុងគោលបំណងថែរក្សាបរិស្ថានឲ្យបានស្អាត ដើម្បីមូលដ្ឋានគ្មានសម្រាម ចូលរួមទប់ស្កាត់ការប្រើប្រាស់ថង់ផ្លាស់ស្ទីច ដើម្បីលើកកម្ពស់សម្រស់សោភណ្ឌ័ភាពសុខភាពសាធារណៈ ក៏ដូចជា សុខភាពប្រជាជន ក្នុងមូលដ្ឋាន និងជាការបំផុសគំនិតឲ្យយុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ ចេះស្រឡាញ់បរិស្ថាន ចូលរួមការពារបរិស្ថានតាមរយៈសាលា រៀនគ្មានសំរាម សហគមន៍គ្មានសំរាម។ ហើយក៏ជាសារមួយរំលឹកដាក់តឿន ដល់ប្រជាពលរដ្ឋឲ្យចូល រួមរក្សាទុកដាក់គ្រប់គ្រងសំរាម ឲ្យបានល្អកុំចោលពាសវាលពាសកាល៕