រដ្ឋមន្រ្តី ហួត ហាក់ អនុញ្ញាតជូន អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ជួបពិភាក្សាស្ដីពី ការពង្រឹងវិស័យទេសចរណ៍រវាងកម្ពុជា-ចិន ដើម្បីទាក់ទាញទេសចរចិនឲ្យមានកំណើនជាលំដាប់នៅកម្ពុជា
25-03-2025 10:30
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក Zhen Zhanmin អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន Chinese Academy of Social Sciences (CASS) ដែលត្រូវបានចាត់ទុកថាជាធនាគារខួរក្បាលរបស់ប្រទេសចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈស៊ីជម្រៅអំពី ការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នារវាងស្ថាប័នទំាងពីរ។
គោលបំណងនៃការជួបពិភាក្សានេះ ដើម្បីជម្រុញ និងអភិវឌ្ឍទេសចរណ៍កម្ពុជាចិន ដែលរួមមានការរៀបចំទស្សនកិច្ចដកស្រង់ និងផ្លាស់ប្តូរបទពិសោធចាប់ពីកម្រិតថ្នាក់ដឹកនាំនិងកម្រិតបច្ចេកទេស និងការពង្រឹងសមត្ថភាពមន្ត្រីរាជការ ព្រមទាំងការរួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិន ដើម្បីទាក់ទាញប្រជាជនចិនឲ្យអញ្ជើញមកដំណើរកម្សាន្តនៅកម្ពុជាឲ្យបានច្រើនឡើងជាលំដាប់៕