(ភ្នំពេញ)៖ ឆាប់ៗខាងមុខនេះ ក្រសួងព័ត៌មាននឹងដាក់ចេញនូវយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីជម្រុញការយល់ដឹងរបស់ប្រជាពលរដ្ឋ ជុំវិញព័ត៌មានក្លែងក្លាយ និងបំពុលសង្គម និងផលប៉ះពាល់មកដល់សង្គមជាតិ ដែលទាំងអស់នេះត្រូវការការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ នេះបើតាមការបញ្ជាក់របស់លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

តាមរយៈយុទ្ធនាការនេះអ្នកនាំពាក្យក្រសួងព័ត៌មានរំពឹងថា នឹងធ្វើឱ្យសង្គមជាតិយើងជាសង្គមឌីជីថល និងផ្ដល់ព័ត៌មានប្រកបដោយសុវត្ថិភាព និងធ្វើឱ្យសង្គមកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ។ លោក ទេព អស្នារិទ្ធ ក៏រំពឹងផងដែរថា យុទ្ធនាការនេះនឹងកាត់បន្ថយកម្រិតអក្ខរកម្មលើប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ហើយឈានដល់ការលុបបំបាត់ព័ត៌មានក្លែងក្លាយតែម្ដង។

ជាបន្តដើម្បីជ្រាប់កាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖