(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានពន្យល់អំពីរបៀបផ្ទៀងផ្ទាត់ អំពីព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ដើម្បីឱ្យប្រជាពលរដ្ឋាងាយយល់ដឹងថាអ្វីជាព័ត៌មានពិត និងអ្វីជាព័ត៌មានក្លែងក្លាយ។ ការពន្យល់របស់អ្នកនាំពាក្យក្រសួងព័ត៌មានបានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

អ្នកនាំពាក្យនៃក្រសួងព័ត៌មានបានបញ្ជាក់ថា ទី១ នៅពេលឃើញព័ត៌មានអ្វីមួយខុសប្លែកពីធម្មតា ត្រូវយកព័ត៌មាននោះទៅផ្ទៀងផ្ទាត់ជាមួយស្ថាប័នរដ្ឋ ឬឯកជនណា ដែលមានការទទួលស្គាល់ស្រាប់, ទី២ ពាក់ព័ន្ធនឹងចំណងជើង ដែលមានការបំផ្លើសហួសហេតុ បញ្ជោ ឬដាក់រង្វាន់ជាទឹកប្រាក់ច្រើនលើសលប់ជាដើម គឺជាចំណុចដែលពលរដ្ឋទាំងអស់គួរមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនាការពន្យល់លម្អិត របស់លោក ទេព អស្នារិទ្ធ ដូចតទៅ៖