(កណ្ដាល)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ បានប្រកាសបញ្ជូលសមាជិកថ្មី ចំនួន១,០០០នាក់ នៅស្រុកមុខកំពូល ខេត្តកណ្ដាល ចូលក្នុងអង្គការ យុវជនកិច្ចការសង្គមរបស់ខ្លួន ដែលបានឈប់គាំទ្រគណបក្សសង្គ្រោះជាតិ។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រឹកនេះ វេទិកា(ទី៤៣) សកម្មជន និងពលរដ្ឋគាំទ្របក្សសង្គ្រោះជាតិ ១,០០០នាក់ ប្រកាសឈប់គាំទ្របក្សសង្គ្រោះជាតិ និងសុំចូលជាសមាជិក អង្គការយុវជនកិច្ចការសង្គម ស្រុកមុខកំពូល ខេត្តកណ្តាល»។
អង្គការ «យុវជន និងកិច្ចការសង្គម» របស់កញ្ញា ធី សុវណ្ណថា ត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំ២០១៦។ កញ្ញា ធី សុវណ្ណថា បានលើកឡើងថា អង្គការនេះនឹងជួយសង្គ្រោះក្មេងសុំទានតាមស្តុប និងក្មេងសុំទានដែលបោះបង់ការសិក្សាជាដើម៕