(ភ្នំពេញ)៖ លោកសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ បានអំពាវនាវ និងជម្រុញដល់ម្ចាស់យានដ្ឋាន តម្លើងកែច្នៃ និងរថយន្តដែលកំពុងប្រើប្រាស់ លើដងផ្លូវដែលកែច្នៃ ខុសលក្ខណៈបច្ចេកទេសទូទាំងប្រទេសសូមកែតម្រូវរថយន្តរបស់ខ្លួនឡើងវិញ ឲ្យស្របតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា៥៧ និងបទដ្ឋានដែលបានកំណត់ ព្រោះក្រុមការងារបាន នឹងកំពុងចុះអនុវត្តច្បាប់នៅទូទាំងប្រទេស។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ក្នុងករណីពិនិត្យណាដែលឃើញមានការកែច្នៃខុសលក្ខណៈបច្ចេកទេស ក្រុមការងារនឹងធ្វើការឃាត់កែតម្រូវ (កាត់ទ្រុង ឬសាក់ស៊ី ត្រង់មាត្រា៦៦) រួចពិន័យ ឬបញ្ជូនទៅតុលាការ។ លោកបន្តថា ជាក់ស្តែងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ក្រុមការងារបានធ្វើការឃាត់កាត់ទ្រុង និងសាក់ស៊ីដែលលើសប្រវែងបណ្តោយចំនួន៤គ្រឿង នៅខេត្តកំពង់ចាម។

សូមជម្រាបថា ដូច្នេះដើម្បីកុំឲ្យខាតបង់ពេលវេលា ថវិកា និងប្រឈមមុខតាមផ្លូវតុលាការ សូមម្ចាស់យានដ្ឋាន និងម្ជាស់រថយន្ត ចូលរួមគោរពច្បាប់
ទាំងអស់គ្នាឲ្យមានប្រសិទ្ធភាពខ្ពស់៕