គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លា របស់យុវវ័យ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៣ ខែមីនា៖ បង្ក្រាប៤០ករណី ឃាត់ខ្លួន៨៨នាក់
23-03-2025 18:53
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤០ករណី ឃាត់ខ្លួនជនសង្ស័យ៨៨នាក់។
* ករណីដឹកជញ្ជូន រក្សាទុក១១ករណី ឃាត់ខ្លួន២១នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន៥នាក់
* ករណីប្រេីប្រាស់២៧ករណី ឃាត់ខ្លួន៦២នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២១៩៤ករណី ឃាត់ខ្លួន៥៦៨០នាក់ (ស្រី៤៦៦នាក់)៕