(ត្បូងឃ្មុំ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ បានយកអង្ករចំនួន ៦០តោន ចែកជូនប្រជាពលរដ្ឋកំពុងខ្វះខាតក្នុងជីវភាពប្រមាណ ១២០០គ្រួសារនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកពាមរ៍ ខេត្តព្រៃវែង។
អង្ករទាំង ៦០តោននេះ គឺជាជំនួយសង្រ្គោះបន្ទាន់ប្រទេសអាស៊ានបូក៣ ដែលប្រើសម្រាប់ជួយដល់ប្រជាជនសមាជិកអាស៊ានកំពុងជួប ការខ្វះខាត។
ថ្លែងក្នុងពិធីចែកអង្ករដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក និងខ្វះខាតក្នុងជីវភាពនេះ លោក វេង សាខុន បានផ្តាំផ្ញើដល់ប្រជាកសិករឲ្យ ប្រឹងប្រែងដាំដុះ និងយកចិត្តទុកដាក់មើលថែទាំងដំណាំរបស់ខ្លួន ដើម្បីទទួលបានទិន្នផលខ្ពស់។ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានផ្តាំផ្ញើដល់ប្រជាកសិករ ឲ្យប្រឹងប្រែងដាំដុះដំណាំរួមផ្សេងៗទៀត ដើម្បីបង្កើនចំណូល និងកាត់បន្ថយការចំណាយ៕